មូលដ្ឋាននុយក្លេអ៊ែរ Yongbyon នៅប្រទេសកូរ៉េខាងជើង

យោងតាមសេចក្តីប្រកាសនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងសមភាគីកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha មានជំនួប ដំបូងចាប់តាំងពីកិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយ ដែលបានបញ្ចប់កាលពីខែមុន។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរគ្រោងនឹងចែករំលែកអំពីការវាយតម្លៃចំពោះស្ថានភាពនាបច្ចុប្បន្ន ក៏ដូចជាការពិភាក្សាអំពីវិធានការនានា ដើម្បីជួយស្ដារឡើងវិញនូវដំណើរការចរចារជាមួយប្រទេសកូរ៉េខាងជើងផងដែរ។ ក្នុងថ្ងៃដដែលនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកមិនដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើងទេ ពីព្រោះលោកមានបំណងចង់រក្សាទំនាក់ទំនងល្អប្រសើរនេះជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងដោយសារប្រជាជនកូរ៉េខាង ជើងត្រូវបានទទួលរងនូវ"ការលំបាកជាច្រើន"ហើយ៕