![]() |
លោក Shinzo Abe បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់របស់សហគមន៍អន្តរជាតិដើម្បី រក្សាការអនុវត្តឲ្យបានពេញលេញនូវវិធានការដាក់ទណ្ឌកម្មដោយឈរលើមូល ដ្ឋាននៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដើម្បីបង្ខិតបង្ខំឲ្យកូរ៉េខាងជើង ត្រូវតែមានសកម្មភាពជាក់ស្តែងផងដែរ។ រីឯខ្លូនវិញ លោក Antonio Guterres បានសំដែងនូវការគាំទ្រទាំងស្រុងចំពោះកិច្ចចរចារដែលប្រព្រឹត្តទៅរវាងសហរដ្ឋ អាមេរិកនិងកូរ៉េខាងជើងសំដៅឆ្ពោះទៅគោលដៅរំលាយនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េទាំងស្រុង ហើយលោកក៏សង្កត់ធ្ងន់ទៀតថា ស.ប.ជ យកចិត្តទុកដាក់ ដល់បញ្ហារំលាយនុយក្លេអ៊ែរកូរ៉េខាងជើងនិងជម្រុញកិច្ចខិតខំប្រឹងប្រែងក្នុងការ រំលាយអាវុធផងដែរ៕

