![]() |
សេចក្តីជូនដំណឹងដូចពោលខាងលើនេះ ត្រូវបាន"ម្ចាស់សេតវិមាន " បានលើកឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចក្រភពអង់គ្លេសដែលអូសបន្លាយរយៈពេល ៣ ថ្ងៃ ដោយសំដៅទៅលើសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅលើបណ្តាញសង្គម Twitter លោក Trump បានអះអាងថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយ អាចសម្រេចបាននៅពេលដែលចក្រភពអង់គ្លេសរួចផុតពីការចាប់បង្ខំផងដែរ "។ លោក Trump បន្តទៀតថាលោកគាំទ្រ Brexit មួយដោយមិនជះឥទ្ធិពលលើស្ថិរភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលលោក ខណៈដែលត្រូវបានធានានូវឯករាជ្យភាពរបស់ចក្រភពអង់គ្លេសផងដែរ៕

