រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo

យោងតាមទីភ្នាក់ងារស៊ីនហួ បានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានទម្លាក់កំហុសសំរាប់រាល់ផលប៉ះពាល់ពីអ៊ីរ៉ង់ ដែលបណ្តាលឲ្យមានអស្ថិរភាពនៅក្នុងតំបន់។ លោកក៏បានអះអាងថា ប្រសិនបើ "មិនប្រឈមមុខ» ជាមួយប្រទេសអ៊ីរ៉ង់នោះទេគឺមិនអាចសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅមជ្ឈឹមបូព៌ាឡើយ ។ ក្នុងសេចក្តីថ្លែងមតិនាចុងបញ្ចប់នៃសន្និសិទនេះ លោក Mike Pompeo បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវតែបង្កើនសម្ពាធនិងចាត់វិធានការដាក់ទណ្ឌកម្មលើប្រទេសឥស្លាមនេះផងដែរ។

មុននោះ នាខែឧសភាឆ្នាំ២០១៨ អាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង JCPOA ព្រមទាំងដាក់បទទណ្ឌកម្មលើអ៊ីរ៉ង់។ទីក្រុងវ៉ាស៊ីតោនក៏ស្វែងរកវិធីដើម្បីធ្វើឲ្យទីក្រុង Tehran នៅឯកោដោយមិនអើពើការប្រឆាំងជំទាស់របស់សម្ព័ន្ធមិត្តអឺរ៉ុបឡើយ។ គួរបញ្ជាក់ថាសន្និសីទស្តីពមជ្ឈិមបូព៌ានឹងប្រពឹ្រត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈដោយមានការចូលរួមប្រទេស ជាង ៦០ ៕