![]() |
នាពេលបច្ចុប្បន្ន IRGC គឺជាអង្គការសន្តិសុខដែលមានអំណាចបំផុតនៅ ប្រទេសអ៊ីរ៉ង់ ហើយក៏មានតួនាទីអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងចាត់វិធានការដែលមាន លក្ខណៈនិមិត្តរូប ប៉ុន្តែវាក៏មិនធ្លាប់មានកាលពីមុននោះដែរ។ កាយវិការនេះរបស់លោក Donald Trump ត្រូវបានប្រទេសអ៊ីរ៉ង់ថ្កោលទោសជាភ្លាមៗ និងធ្វើឲ្យមតិសាធារណៈមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារតបតវិញសំដៅទៅលើ កងកម្លាំងអាមេរិកផងដែរ។ មានប្រទេសជាច្រើនបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់លោក Donald Trump ។ គួរបញ្ជាក់ថាក្នុងសេចក្តីប្រកាសថ្ងៃទី១០ ខែមេសា ក្រសួងការបរទេសអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់ អាមេរិកគឺមិនសមស្របនិងមិននាំមកនូវស្ថេរភាពនៅតំបន់មជ្ឈឹមបូព៌ានៅឡើយទេ៕

