![]() |
មុននោះ អាមេរិកចាត់ទុកថារុស្ស៊ីបានរំលោភលើបទបញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោកដោយសារកំរិតពន្ធបន្ថែមទាំងនោះដែលត្រឹមតែដាក់លើ ទំនិញនាំចូលពីអាមេរិកប៉ុណ្ណោះទេ តែមិនមែនដាក់លើទំនិញនាំចូលពីប្រទេស ផ្សេងៗទៀតទេ ហើយដោយសារកំរិតថ្មីនេះខ្ពស់ជាងតំរិតពន្ធអតិបរមារតាមការ កំណត់របស់អង្គការ WTO ។ ប្រទេសរុស្ស៊ីនឹងមានរយៈពេល ៦០ថ្ងៃដើម្បី ដោះ ស្រាយជម្លោះនេះ ហើយរហូតមកដល់ពេលផុតកំណត់ខាងលើនេះ សហរដ្ឋ អាមេរិកអាចស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកបង្កើតគណៈកម្មាធិការមួយ ដើម្បីកាត់ក្តីជម្លោះនេះផងដែរ៕

