ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei

រាល់ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺសំដៅទៅលើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និងខុទ្ទកាល័យរបស់មេដឹកនាំរូបនេះ ដើម្បីឆ្លើយតបទៅនឹងការបាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើករបស់ទីក្រុងតេហេរ៉ង់កាលពីសប្តាហ៍មុននោះ។ លោក Trump បានឲ្យដឹងដាថា លោកនៅតែបើកចំហរ អំពីលទ្ធភាពនៃការចរចាជាមួយមេដឹកនាំអ៊ីរ៉ង់ ក៏ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធលើសំណើរដូចបែបនេះ លើកលែងតែទីក្រុងវ៉ាស៊ីតោនលុបចោល ទណ្ឌកម្មទាំងនេះផងដែរ។ ម្ចាស់សេតវិមានបានឲ្យដឹងថាអាមេរិកគ្មានបំណងចង់មានជម្លោះ ក៏ដូចជាមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះឡើយ។ លោក Trump បានបន្តថាអាមេរិកចង់សម្រេចបានកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ផងដែរ៕