រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ (រូបថត៖ Reuters) |
យោងតាមលោករដ្ឋមន្រ្តី Antony Blinken កាលពីដើមឆ្នាំនេះ សហរដ្ឋ អាមេរិក បានចេញផ្សាយរបាយការណ៍ "ដែនកំណត់នៅសមុទ្រ" លេខ ១៥០ ដែលពិនិត្យមើល ការបកស្រាយថ្មីអំពីការទាមទាររបស់ចិននៅសមុទ្រខាងកើត ក្រោយពីសាលក្រមឆ្នាំ ២០១៦។ របាយការណ៍នេះបានធ្វើសន្និដ្ឋានថា ការបកស្រាយថ្មីអំពីការទាមទារដែន សមុទ្ររបស់ចិន បន្តមិនស្របនឹងច្បាប់អន្តរជាតិនោះឡើយ។ លោករដ្ឋមន្រ្តី Antony Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកជាថ្មីម្ដងទៀតអំពាវនាវឲ្យចិនគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយបញ្ឈប់សកម្មភាពបង្ករឿងហេតុ៕

