![]() |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Shanahan បានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោននៅតែប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការដែលទីក្រុង Ankara ទិញបច្ចេកវិទ្យាការពារដែនអាកាស S-400 របស់រុស្ស៊ី។ លោកក៏បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើប្រទេសទួរគីសម្រេចចិត្តទិញមីស៊ីលប្រភេទ S-400 នោះ អាមេរិកនឹងផ្លាស់ប្តូរដំណើរការផលិតយន្តហោះប្រភេទ F-35 ចេញពីប្រទេសទួរគីផងដែរ។ ទន្ទឹមនឹងនេះលោក Patrick Shanahan ក៏បានក្រើនរំលឹកថា លោកបានជួបជាមួយតំណាងក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក ក្នុងនោះមាន ក្រុមហ៊ុន Lockheed Martin និង United Technologies ដើម្បីពិភាក្សាអំពីវិធានការនានាប្រសិនបើប្រទេសទួរគីមិនព្រមបោះបង់ចោលប្រព័ន្ធមីស៊ីលប្រភេទ S-400 នេះ៕

