ប្រធានាធិបតីអាមេរិកលោក Joe Biden ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ក្នុងដំណើរទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។ (រូបថត៖ Reuters) |
ក្នុងពេលជាមួយគ្នានោះ យោងតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ភាគី ទាំងពីរបានពិភាក្សាអំពីការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ដូចជា ការប្តេជ្ញាចិត្តរួម សំដៅទប់ស្កាត់វឌ្ឍនភាពរបស់អ៊ីរ៉ង់ឆ្ពោះទៅរកការផលិតអាវុធ នុយក្លេអ៊ែរ។ កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់បានបង្ហាញពីសញ្ញានៃការរស់រានឡើងវិញ នៅខែមីនា ប៉ុន្តែការចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានទទួល បរាជ័យជាច្រើនលើកច្រើនសារ ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន៕

