រូបភាពដោយផ្កាយរណបកាលពីខែមីនាឆ្នាំ២០២១បានបង្ហាញឲ្យឃើញ នាវាចិនចុះចតនៅថ្មប៉ប្រះទឹក Ba Dau នៅសមុទ្រខាងកើត។ (រូបថត៖AFP) |
ឯកសារស្រាវជ្រាវកម្រាស់៤៧ទំព័រនេះ បានបញ្ជាក់ថា ការទាមទាររបស់ចិននៅ សមុទ្រខាងកើតគឺគ្មានមូលដ្ឋានស្របតាមច្បាប់អន្តរជាតិនោះឡើយ។ ឯកសារក៏បាន បញ្ជាក់ផងដែរថា រាល់ការទាមទារទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបទបញ្ញត្តិ ជាច្រើននៃច្បាប់អន្តរជាតិ ដែលត្រូវបានចែងនៅក្នុងអនុសញ្ញាអង្គកាសហប្រជាជាតិ អំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
ក្រសួងការបរទេសអាមេរិកបានអំពាវនាវឲ្យចិន “បញ្ឈប់សកម្មភាពដោយ ខុសច្បាប់និងការបង្កសម្ពាធនៅសមុទ្រខាងកើត” ព្រមទាំងបញ្ជាក់ថា រាល់ការទាមទារ ដែលចិនហៅថា “ផ្អែកលើប្រវត្តិសាស្ត្រ” នោះ គឺគ្មានមូលដ្ឋានគតិយុត្តដែរ៕

