![]() |
លោក Mike PomPeo បានលើកឡើងយ៉ាងច្បាស់ថា អាមេរិកនឹងអនុវត្ត យ៉ាង មឹង ម៉ាត់ ដើម្បីធានាទីក្រុង Tehran មិនអាចជៀងផុតពីការដាក់ទណ្ឌកម្ម នេះបានឡើយ។ មន្ត្រីក្រសួងហិរញ្ញវត្ថុមួយរូបរបស់អាមេរិក បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ អាមរិក នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី៧ខែសីហា។ យោងតាម រដ្ឋាភិបាល អ៊ីរ៉ង់ នឹងត្រូវបានហាមឃាត់ទិញប្រាក់ដុលារអាមេរិក ទប់ស្កាត់ការជួញដូរមាស លោហធាតុផ្សេងៗទៀតជាដើម។ ក្រៅពីនោះអាមេរិកក៏បញ្ចប់ការនាំចូលនូវទំនិញកំរាលនិងចំណីអាហាររបស់អ៊ីរ៉ង់។ សកម្មភាពនាំចេញប្រេងរបស់អ៊ីរ៉ង់ជាប្រភពទទួលរូបិយប័ណ្ណបរទេសរបស់ ប្រទេសនេះ ត្រូវបានព្យាករណ៍នឹង ទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ៕

