មូលដ្ឋានស្រាវជ្រាវ Sanumdong របស់កូរ៉េខាងជើង (រូបថត៖ TTXVN)

ថ្លែងមតិក្នុងកិច្ចប្រជុំជាប្រចាំ នាថ្ងៃទី១ ខែសីហា លេខាធិការសារព័ត៌មាន សេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ច្បាស់ថាមិនធ្វើអត្ថាធិប្បាយ អំពី បញ្ហាណាមួយដែលពាក់ព័ន្ធនឹងសារព័ត៌មានចារកម្មនោះឡើយ។ អ្នកនាំ ពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Katina Adams ក៏បាននាំចេញ ទស្សនៈ ស្រដៀងគ្នានេះដែរដោយមិនផ្តល់អត្ថាធិប្បាយ អំពីបញ្ហាចារកម្ម ព្រមទាំងបានឲ្យដឹងថា លោក Donald Trump មានទំនុកទុកចិត្តថា ថ្នាក់ដឹកនាំ ប្រទេសកូរ៉េខាងជើង លោក Kim Jong-un នឹងអនុវត្តត្រឹមត្រូវនូវ កិច្ចព្រមព្រៀង ដែលសម្រេចបានរវាង អាមេរិក និងកូរ៉េខាងជើងនៅសិង្ហបុរីផងដែរ៕