រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅតាមផ្លូវទៅកាន់ហាវ៉ៃដើម្បីចូលរួមពិធីប្រគល់មុខដំណែងមេបញ្ជាការ ប៉ាស៊ីហ្វិក (PACOM) លោក Mattisបានសង្កត់ធ្ងន់ថា អាមេរិកកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីទប់ស្កាត់រាល់សកម្មភាពធ្វើយោធាភាវូបនីយកម្មរបស់ចិននៅលើកោះសិប្បនិម្មិត ដែលប៉េកាំងបានសាងសង់ដោយខុសច្បាប់នៅសមុទ្រខាងកើត។ លោកបានឲ្យដឹងថា៖រដ្ឋាភិបាលអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះប្រតិបត្តិការយោធាថ្មីៗរបស់ចិននៅសមុទ្រខាងកើតផងដែរ៕