![]() |
ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry នៅ ទីក្រុងគែរនោះ លោក Mike Pompeo បានលើកឡើងយ៉ាងច្បាស់អំពីផែនការរបស់អាមេរិក ស្ដីពីការដកទ័ពចេញពីស៊ីរី គឺនៅតែបានអនុវត្តន៍ ដោយមិនអើពើនឹងការរិះគន់ពីសំណាក់ប្រទេស សម្ព័ន្ធមិត្ត។ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អាមេរិកនៅតែជាដៃគូដ៏រឹងមាំនៅមជ្ឈឹមបូព៌ា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោក Mike Pompeo កំពុងទទួលរងសម្ពាធនៃការលុបចោលក្ដីមន្ទិលសង្ស័យរបស់សម្ព័ន្ធមិត្ត នៅក្នុងតំបន់ អំពីការដែលវ៉ាស៊ីនតោននឹងដកទ័ពចេញពីស៊ីរីភ្លាមៗ។ លោកបានអះអាងថា ការដកទ័ពនឹងប្រព្រឹត្តិទៅតាមកាលវិភាគ។
នាថ្ងៃទី ១០ ខែមករា ដដែលនោះ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានឲ្យដឹងថាប្រទេសនេះត្រៀមខ្លួនជាស្រេចដកទ័ពចេញពីស៊ីរី នៅពេលដែលប្រទេសមជ្ឈឹមបូព៌ានេះទទួលបានដំណោះស្រាយនយោបាយ៕

