រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ (sputniknews.com)

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានិយាយថា លោក Mike Pompeo បានជូនពរលោក Imran Khan ដែលបានគ្រប់គ្រងប្រទេសប្រកបដោយជោគជ័យ ព្រមទាំងសម្តែងការត្រៀមខ្លួនជាស្រេច សហការជាមួយរដ្ឋាភិ បាលថ្មីរបស់រដ្ឋាភិបាលប៉ាគីស្ថានដោយឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគីប្រកប ដោយប្រសិទ្ធភាព។ ក្នុងជំនួបនេះ លោក Pompeo ក៏បានលើកត្រដែតនូវតួនាទីដ៏សំខាន់របស់ប៉ាគីស្ថានក្នុងការជម្រុញដំណើរការសន្តិភាពនៅអាហ្វានីស្ថាន។ លោកស្រី Nauert បានឲ្យដឹងទៀតថា រដ្ឋមន្ត្រី លោក Pompeo បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីថ្មីរបស់ ប៉ាគិស្ថានឲ្យមានសកម្មភាពម៉ឺងមាត់ជាងក្នុងការប្រឆាំងនឹងភេរវកម្មនៅទឹកដីប៉ាគីស្ថាន៕