![]() |
ក្នុងរបាយការណ៍ដែលបានចេញផ្សាយលើគេហទំព័ររបស់គណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ UN នាថ្ងៃ១៧ ខែមេសា អាមេរិកបានលើកឡើងច្បាស់ថា៖
« បណ្តាប្រទេសសមាជិកក្នុង UN ត្រូវបានអនុវត្តនូវសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មឲ្យ បានពេញលេញនិងមានប្រសិទ្ធិភាព។ អាមេរិកចង់បន្តការគាំទ្រ ចំពោះការខិតខំប្រឹងប្រែង ពីបណ្តាប្រទេសផ្សេងទៀត ដូចការស្នើសុំ និង នៅកំរិតណាមួយដែលអាចធ្វើបានចំពោះការអនុវត្តសេចក្តីសម្រេចចិត្តនេះផងដែរ»។
ក្នុងថ្ងៃដដែលនេះ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សម្តីពីមន្ត្រីមួយរូបរបស់ ក្រសួងបង្រួបបង្រួមប្រទេសកូរ៉េខាងត្បូងដោយបញ្ចាក់ថា ឥស្សរជនកូរ៉េខាងជើង និង កូរ៉េខាងត្បូង កំពុងតែពិគ្រោះយោបល់អំពីផែនការរៀបចំកិច្ចសន្ទនាជាន់ខ្ពស់ក្នុង សប្តាហ៍នេះ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល នាថ្ងៃទី ២៧ ខែមេសា ។
ថ្វីត្បិត យោងតាមប្រភពព័ត៌មានផ្សេងទៀតក៏បានឲ្យដឹងថា ភាគីទាំងពីរប្រហែលនឹងជួប ពិភាក្សាគ្នា នៅថ្ងៃទី ២០ ខែមេសា ខាងមុខនេះផងដែរ៕

