រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo

នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo បានទទួលស្គាល់ថា ប្រទេសទាំងពីរនៅតែមានការមន្ទិលសង្ស័យយ៉ាងខ្លាំងនៅពេលដែលធ្វើកិច្ចចរចារសំដៅបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ដើម្បីប្តូរយកវិញនូវការលុបចោលរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិក។ លោក Pompeo បានអះអាងថា អាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសអាស៊ីឦសាននេះ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច ស្របជាមួយការខិតខំប្រឹងប្រែងធ្វើកិច្ចចរចារ សំដៅសម្រេចបាននូវវិធានការខាងការទូតអំពីបញ្ហាអាវុធនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ នឹងនាំមកនូវ "លទ្ធផលដ៏ល្អប្រសើរពិតប្រាកដតែម្តង"៕