![]() |
តាមសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Trump បានជូនដំណឹងទៅសមាជិកសភាអាមេរិកថាលោកទើបនឹងបានចុះហត្ថលេខាលើក្រឹត្យរដ្ឋបាលដោយហាមប្រាមឲ្យពលរដ្ឋ និងអង្គភាពអាមេរិកនានា ចូលរួមការជួញដូរមាសជាមួយ វេណេហ្ស៊ុយអេឡា។
ស្របពេលជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ក៏បានបង្ហាញនូវគោលនយោបាយដ៏តឹងតែងរបស់អាមេរិកចំពោះវ៉េណេស៊ុយអេឡា គុយបា និង Nicaragua ផងដែរ។ ក្នុង សុន្ទរកថាមួយនៅ ទីក្រុង Miami រដ្ឋ Florida លោក Bolton បានចោទប្រកាន់ប្រទេសគុយបាពីបទជួយឧបត្ថម្ភវេណេហ្សុយអេឡា ហើយបាននិយាយថា ក្រសួងការបរទេសអាមេរិកនឹងដាក់ទណ្ឌកម្មលើ អង្គភាពជាងចំនួនជាង ២០ នៃទីភ្នាក់ងារយោធា និងចារកម្មគុយបាផងដែរ៕

