ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un និង ប្រធានាធិបតីអាមេរិក លោក Donald Trump

នាថ្ងៃទី៣ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea –in បានផ្សព្វផ្សាយសារលិខិតមួយដែលត្រូវបាន លោក Donald Trump នាំចេញនាថ្ងៃទី ៣ខែធ្នូក្នុងជំនួបរវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូង-អាមេរិក ដែលបានប្រព្រឹត្តទៅនៅខាងក្រៅកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញនៅលើពិភពលោក (G20) នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីននាថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ។ លោក Moon Jea –in បានឲ្យដឹងថា លោក Donald Trump បានបញ្ជាក់ពីទស្សនៈយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un។ លោក Donald Trump ក៏មានបំណងចង់ឲ្យលោក Kim Jong-un នឹងអនុវត្តកិច្ចព្រមព្រៀងនៅសេសសល់ដែលសម្រេចបាននៅជំនួបកំពូលអាមេរិក - កូរ៉េខាងជើង ព្រមទាំងអះអាងថា លោក នឹងធ្វើឲ្យគ្រប់បំណងប្រាថ្នារបស់ លោក Kim Jong-un ក្លាយទៅជាការពិតផងដែរ៕