អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh និងបណ្ដាតំណាងចូលរួមកម្មវិធីនេះ (រូបថត៖ TTXVN)

អញ្ជើញ ចូលរួមកម្មវិធីនេះមានវត្តមានឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិលោក Tran Thanh Man អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh រួមជាមួយអាណិកជនជាង១៥០០នាក់នៅប្រទេសនិងតំបន់ដែនដី ប្រមាណ៣០ដែលវិលត្រឡប់មកស្រុកកំណើតវិញទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំជូតទោស័ក២០២០។

ឈុតសម្ដែងសិល្បៈនៅកម្មវិធី "និទាឃរដូវនៅស្រុកកំណើត" ឆ្នាំ២០២០

ថ្លែងនៅកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ក្នុងរាល់សមិទ្ធផលទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គមរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៩ គឺមានការរួមវិភាគទានដ៏ ថ្លៃថ្លានិងជាក់ស្ដែងទាំងខាងប្រាជ្ញា សម្ភារៈនិងស្មារតីរបស់សហគមន៍ អាណិកជនជាង៤,៥លាននាក់នៅគ្រប់ទិសទី។ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖

“គោលមាគ៌ាដ៏ឥតងាករេរបស់បក្សនិងរដ្ឋ នោះគឺចាត់ទុកសហគមន៍ ជនវៀតណាមនៅឯបរទេសជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពី ប្រទេសជាតិបានឡើយ ហើយក៏ជាប្រភពធនធានដ៏សំខាន់របស់ប្រជាជាតិ វៀតណាមផងដែរ។ ដោយមានការយោគយល់ថា ស្មារតីស្នេហាជាតិ មោទនភាពជាតិរបស់ជនរួមជាតិនៅឯបរទេសគឺធំធេងណាស់ ដូច្នេះបានជា នាពេលខាងមុខ ក្រសួងការបរទេស និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន វៀតណាមនៅឯបរទេសនឹងបន្តរួមដំណើរជាមួយជនរួមជាតិលើទូទាំងពិភពលោក សំដៅរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍ របស់ប្រទេសជាតិ ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ក៏ដូចជាលើក កំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ”៕