លោកឯកអគ្គរដ្ឋទូត Phan Chi Thanh ជួបសំណេះសំណាលជាមួយបងប្អូនអាណិកជនវៀតណាមនៅថៃ។
(រូបថត៖ TTXVN)

នៅក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Chaiyaphum និងខេត្ត Sakon Nakhon បានអះអាងថាសហគមន៍ជនវៀតណាមនៅថៃបានរួមចំណែក ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងវៀតណាមនិងថៃ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh និងក្រុមការងារក៏បានជួបសំណេះសំណាលជាមួយសម្ព័ន្ធសមា គមន៍ជនថៃដើមកំណើតវៀតណាម និងតំណាងសហគមន៍ជនថៃដើម កំណើតវៀតណាមនៅខេត្តទាំង៣ពោលខាងលើទៀតផង។ នៅខេត្ត Nakhon Phanom ក្រុមការងារបានទៅអុជធូប នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅភូមិ May ផងដែរ៕