កំណត់ទូតនេះ បានអំពាវនាវឱ្យបញ្ឈប់រាល់ទង្វើប្រមាថធម្មវិន័យរបស់សាសនា ច្បាប់អន្តរជាតិ និងបទដ្ឋានទាំងអស់។ មួយថ្ងៃមុននោះ ក្រសួងការបរទេសអេហ្ស៊ីបបានកោះហៅឯកអគ្គរដ្ឋទូតដាណឺម៉ាកនៅទីក្រុងគែរ ដើម្បីប្រឆាំងជំទាស់នឹងការដុតគម្ពីរកូរ៉ាន។ ទីក្រុងគែរបានអំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាលណឺម៉ាក និងប្រទេសដទៃទៀត ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់ឧប្បត្តិហេតុស្រដៀងគ្នានេះ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការដុតគម្ពីរកូរ៉ានបានប្រព្រឹត្តិទៅជាប់ៗគ្នាក្នុងប្រទេសអឺរ៉ុបចំនួន២ គឺដាណឺម៉ាក និងស៊ុយអែត ហើយត្រូវជួបប្រទះនឹងប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម។

រីឯខ្លួនវិញ រដ្ឋភិបាលដាណឺម៉ាកនិងស៊ុយអែតបានសម្តែងការសោកស្ដាយចំពោះករណីដុតគម្ពីរកូរ៉ាននាពេលថ្មីៗនេះ ប៉ុន្តែបាននិយាយថាខ្លួនមិនអាចទប់ស្កាត់រឿងនេះបានទេ ដោយសារតែបទប្បញ្ញត្តិនៃច្បាប់៕