ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz (រូបថត៖ TTXVN)

ថ្លែងបិទកិច្ចប្រជុំកំពូល G20 ព្រះ មហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីតមានព្រះបន្ទូលថា បណ្ដាប្រទេស G20 បានរក្សាការប្តេជ្ញាចិត្ត សហប្រតិបត្តិការជាមួយគ្នា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ការពារជីរភាពរស់នៅ និងមុខរបររបស់ប្រជាជន។ G20 នឹងខិតខំប្រឹងប្រែងបង្កើតមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបានឱកាសសម្រាប់មនុស្ស ទាំងអស់គ្នា តាមរយៈការ ផ្តល់អំណាចដល់ប្រជា ជន។ ព្រះមហាក្សត្របានបញ្ជាក់ថាដោយមានតួនាទីពិសេស របស់ខ្លួនក្នុងតំបន់ និងអន្តរជាតិនោះ អារ៉ាប់ប៊ីសាអូឌីតនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុង G20 ដើម្បីសម្រេចបាន កិច្ចសហប្រតិបត្តិការពិភពលោក និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមជាបន្ទាន់បំផុតរបស់ពិភពលោកផងដែរ៕