ថ្នាក់ដឹកនាំបណ្ដាប្រទេសតំបន់ឈូងសមុទ្រពែក្សអញ្ជើញចូលរួមកិច្ចប្រជុំកំពូល GCC លើកទី៤១នៅអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី៥ មករា។ (រូបថត៖ AFP/TTXVN) |
លោករដ្ឋមន្រ្តី Farhan al-Saud បានបន្ថែមទៀតថា ភាគីនានាបាន បង្ហាញឲ្យឃើញនូវការប្ដេជ្ញានយោបាយនិងសុឆន្ទៈ សំដៅធានាការអនុវត្ត កិច្ចព្រមព្រៀងស្ដីពីការធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងការទូតនិង ទំនាក់ទំនងផ្សេងៗទៀត រួមទាំងការបើកជើងហោះហើរឡើងវិញផងដែរ។
មុននោះ ព្រះរាជទាយាទអារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman បានប្រកាសថា បណ្ដាប្រទេស តំបន់ឈូងសមុទ្រពែក្សបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ឆ្ពោះទៅរក “សាមគ្គីភាពនិងស្ថិរភាព” នៅកិច្ចប្រជុំ កំពូល GCC សំដៅពិភាក្សាលើវិធានការលុបចោលការឡោមព័ទ្ធទៅលើ ប្រទេសកាតាអស់រយៈពេល៣ឆ្នាំកន្លងមក៕

