នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៤ តាមប្រព័ន្ធវីដេអូ។ |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានរំពឹងឲ្យចិន ក្នុងឋានៈរបស់ខ្លួន បន្តជួយគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងការពង្រឹងជំនឿ ទុកចិត្តយុទ្ធសាស្ត្រ ស្ថាបនាបរិយាកាសមិត្តភាព ស្ថិរភាព ជួយសម្រួលដល់កិច្ចសហ ប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍ។ ក្រៅពីនោះ អាស៊ាននឹងរួមជាមួយចិន អនុវត្តន៍យ៉ាង ម៉ឺងម៉ាត់ គ្រប់គ្រាន់នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) សហការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានសុពលភាព ប្រសិទ្ធ ភាព សមស្របនឹងច្បាប់អន្តរជាតិនិង UNCLOS ឆ្នាំ១៩៨២ ដើម្បីសមុទ្រខាងកើតមួយ ប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ បម្រើផលប្រយោជន៍ រួមរបស់ទាំងអាស៊ាននិងចិន៕

