![]() |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក្នុងនាមជាប្រធានអាស៊ាន បានចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់ ទាន់ពេលវេលា និងស្រុះចិត្តគំនិតរបស់អាស៊ាន ក៏ដូចជាកិច្ចសហការជាមួយដៃគូក្នុងការប្រយុទ្ធទប់ទល់ជាមួយជំងឺរាតត្បាតនេះ។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីបានជម្រាបអង្គប្រជុំអំពីលទ្ធផលនៃការគ្រប់គ្រងជំងឺរាត ត្បាតរបស់វៀតណាម និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់វៀតណាមជាមួយចិនក្នុងរយៈពេលកន្លង មក។ លោកឧបនា យករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមនឹងបន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងអាស៊ាន និងរវាងអាស៊ានជាមួយដៃគូនានា ជាពិសេសគឺចិន ព្រមទាំងមានជំនឿថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់និងប្រតិបត្តិទាន់ពេលវេលារបស់រដ្ឋាភិបាលនិងប្រជាជននោះ ពិតណាស់ថា COVID-19 នឹងត្រូវរុញថយក្រោយ ហើយសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន នឹងវិលមករកភាពប្រក្រតីវិញយ៉ាងឆាប់ៗនេះជាក់ជាពុំខាន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធទប់ទល់ទៅនឹង COVID-19៕

