![]() |
រដ្ឋមន្ត្រីការពារជាតិទាំង ១០ នៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនបានឯកភាពដំណើរការសមយុទ្ធរួមនាឆ្នាំ ២០១៨។
យោងតាមប្រភពព័ត៌មានមួយចំនួនថា ភាគីទាំងពីរនឹងដំណើការសមយុទ្ធនាវាចរណ៍អាស៊ាន - ចិន (ASEAN-China Maritime Exercise) ពីរលើកក្នុងឆ្នាំនេះ។ តាមផែនការ សមយុទ្ធលើកដំបូងនឹងប្រព្រឹត្តិទៅនៅតំបន់សមុទ្រចិន ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែតុលាខាងមុខ។ រីឯលើកទី ២ វិញ នឹងប្រព្រឹត្តិទៅនៅតំបន់សមុទ្ររបស់ប្រទេសមួយជាសមាជិកអាស៊ាន ដែលអាចជាហ្វីលីពីននាចុងខែវិច្ឆិកា ឬក៏ខែធ្នូ។ តាមផែនការ ភាគីទាំងពីរនឹងបើកកិច្ចប្រជុំត្រៀមរៀបចំចំនួន ៣ នៅសិង្ហបុរី និងចិន ដើម្បីពិភាក្សាលើកិច្ចការត្រៀមរៀបចំសម្រាប់ផែនការនេះផងដែរ៕

