![]() |
ឯកអគ្គរដ្ឋទូត លោក Tran Duc Binh ដែលជាប្រធានប្រតិភូបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសសមាជិកអាស៊ាននិងរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះការដំឡើងនូវទំនាក់ទំនងអាស៊ាន - រុស្ស៊ី ធ្វើជាដៃគូយុទ្ធសាស្ត្រនាខែវិច្ឆិកាឆ្នាំ ២០១៨ ក៏ដូចជាកត់សម្គាល់លទ្ធផលវិជ្ជមានដែលភាគីទាំងពីរសម្រេចបានក្នុង វិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំកន្លងមក។ ក្នុងការអនុវត្តផែនការសកម្មភាពគ្រប់ជ្រុងជ្រោយអាស៊ាន - រុស្ស៊ីសម្រាប់ឆ្នាំ ២០១៦-២០២០ នោះ មាន សកម្មភាពចំនួន ៧៩ ក្នុងចំណោមសកម្មភាពសុរបចំនួន ១៣៩ ដែលត្រូវបានអនុវត្តក្នុងវិស័យនយោបាយ - សន្តិសុខ សេដ្ឋកិច្ច- សង្គម ព្រមទាំងតភ្ជាប់និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ផងដែរ។ គ្រប់សកម្មភាពនិងគម្រោងនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ត្រូវបានអនុវត្តតាមរយៈមូលនិធិហិរញ្ញវត្ថុភាពជាដៃគូសន្ទនារវាងអាស៊ាននិងរុស្ស៊ី ដោយមានការរួមវិភាគទានប្រចាំឆ្នាំពីភាគីរុស្ស៊ីក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារអាមេរិកផងដែរ៕

