នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្មកាន់តែខ្លាំងឡើងរបស់អាស៊ាននៅក្នុងយន្តការពហុភាគី ជាពិសេសនៅក្នុងអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិនៅទីក្រុងវីយែន ដោយបញ្ជាក់ថា EU បន្តចាត់ទុកអាស៊ានជាដៃគូសំខាន់ក្នុងការលើកកម្ពស់ពហុភាគីនិយម រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រធានគណៈប្រតិភូវៀតណាមប្រចាំទីក្រុងវីយែន បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចធំៗ អាស៊ាន និងសហភាពអឺរ៉ុប ត្រូវចែករំលែកតម្លៃ និងផលប្រយោជន៍រួមបន្ថែមទៀត ក្នុងការលើកកម្ពស់ពហុភាគីនិយម ពង្រីក «ស្វ័យភាពយុទ្ធសាស្ត្រសមុហភាព» ដើម្បីការពារផលប្រយោជន៍របស់ប្រទេស សមាជិក និងបង្កើនសំឡេងនៃតំបន់ទាំងពីរក្នុងអភិបាលកិច្ចសកល។ នៅក្នុងបរិបទនៃអង្គការសហប្រជាជាតិកំពុងឆ្ពោះទៅរកកំណែទម្រង់យ៉ាងទូលំទូលាយ វៀតណាមបានបញ្ជាក់ពីតួនាទីសកម្ម ដោយធ្វើជាប្រធានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងធ្វើជាប្រធានសន្និសីទត្រួតពិនិត្យលើកទី១១ នៃសន្ធិសញ្ញា NPT៕
