រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly។ (រូបថត៖ AFP/TTXVN) |
លោកស្រី Joly បានសង្កត់ធ្ងន់លើការសន្យារបស់កាណាដាចំពោះតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ និងបរិយាប័ន្ន ហើយចែករំលែកចក្ខុវិស័យ របស់រដ្ឋាភិបាលកាណាដាស្ដីពីយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏ទូលំ ទូលាយ។ យុទ្ធសាស្ត្ររបស់ទីក្រុងអូតតាវ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ អាស៊ាន រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូការទូត សេដ្ឋកិច្ច និងការពារជាតិ ហើយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅ ក្នុងតំបន់៕

