មន្ត្រីអាស៊ានចូលរួមកិច្ចប្រជុំ។ |
តំណាងវៀតណាម អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានស្នើ ឲ្យអាស៊ានចាំបាច់ត្រូវពន្លឿនដំណើរការទិញវ៉ាក់សាំងសម្រាប់ប្រទេសសមាជិក ហើយ លើកទឹកចិត្តបណ្ដាប្រទេសពិចារណាចែករំលែកវ៉ាក់សាំងជាមួយគ្នាដោយស្ម័គ្រចិត្ត ដើម្បីជួយឧបត្ថម្ភប្រទេសណាដែលមានតម្រូវការឬជួបការលំបាកក្នុងការទិញវ៉ាក់សាំង។ ក្រៅពីនោះ ប្រទេសអាស៊ាននានា គួរតែបន្តរួមវិភាគទាននិងកៀងគរប្រភពធនធាន ឧបត្ថម្ភបន្ថែមសម្រាប់មូលនិធិអាស៊ានឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ និងឃ្លាំង ស្ដុកបម្រុងសម្ភារៈបរិក្ខារពេទ្យរបស់អាស៊ានផងដែរ។ វៀតណាមកំពុងប្រញាប់ ប្រញាល់បង្ហើយនីតិវិធីផ្ទៃក្នុងដើម្បីប្រកាសបញ្ជីការរួមវិភាគទានសម្រាប់ឃ្លាំងស្ដុក បម្រុងសម្ភារៈបរិក្ខារពេទ្យអាស៊ាន ហើយសហការយ៉ាងសកម្មជាមួយប្រទេសអាស៊ាន ដទៃសំដៅដាក់ឲ្យមជ្ឈមណ្ឌល ACPHEED ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចីរភាព ព្រមទាំងស្នើឲ្យអាស៊ានបន្តផ្ដោតកិច្ចខិតខំប្រឹងប្រែងទៅលើភារកិច្ចស្នូលទាំង២ គឺជំរុញការស្ដារសេដ្ឋកិច្ច និងបន្ធូរបន្ថយឥទ្ធិពលជាអវិជ្ជមានដោយជម្ងឹរាតត្បាតទៅលើ ប្រជាជនក្នុងតំបន់ផងដែរ៕

