ថ្លែងមតិក្នុងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អាស៊ានបានប្តេជ្ញាពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់ តាមរយៈការអនុវត្តបច្ចេកវិទ្យាទំនើប លើកកំពស់ផលិតភាពកសិកម្ម ធានាខ្សែសង្វាក់ផ្គត់ផ្គង់ ការកសាងប្រព័ន្ធព្រមានជាមុន និងប្រព័ន្ធឆ្លើយតបរហ័សដើម្បីឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ក្នុងស្ថានភាពវិបត្តិ។
នាថ្ងៃដដែលនោះ អគ្គទីប្រឹក្សាលោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថា ចែករំលែកសមិទ្ធិផលលេចធ្លោមួយចំនួនរបស់វៀតណាមក្នុងការធានាសន្តិសុខស្បៀងអាហារ ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍន៍កសិកម្មនិងជនបទ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿន ពង្រឹងប្រព័ន្ធស្បៀងអាហារឆ្ពោះទៅនិរន្តរភាពបន្ថែមទៀត ក៏ដូចជាគោលនយោបាយដើម្បីធានាជីវភាពរស់នៅនិងសុខុមាលភាពសម្រាប់ជនក្រីក្រ ជាពិសេសក្រុមគ្រួសារនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។ វៀតណាមប្តេជ្ញាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃការលុបបំបាត់ភាពអត់ឃ្លាន និងបន្ថយភាពក្រីក្រនៅឆ្នាំនេះ៕
