យោងតាមរបាយការណ៍ បណ្តា​ប្រទេសរួមមានម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងសិង្ហបុរី មាន​ហានិភ័យ​ប្រឈម​មុខ​នឹង​ការបំពុល​ដោយផ្សែងនិងធូលីយ៉ាងធ្ងន់ធធ្ងរ ជាពិសេសក្នុង​ដំណាក់​កាលកំពូល​នៅ​ខែសីហា និង​ខែកញ្ញាឆ្នាំ​នេះ។ នេះជាលើកទីពីរហើយដែល SIIA បានចេញការព្រមានពណ៌ក្រហមចាប់តាំងពីររបាយការ​ណ៍​ដំបូង​នៅ​ឆ្នាំ ២០១៩ មក បន្ទាប់ពីការព្រមានស្រដៀងគ្នានេះក្នុងឆ្នាំ ២០២៣។

មជ្ឈដ្ឋាន​អ្នកជំនាញឧតុនិយមជឿជាក់​ថា ហានិភ័យនៃការបំពុល​ដោយផ្សែងនិងធូលីកើនឡើងគឺបណ្តាល​មក​ពីការរួមបញ្ចូលគ្នានៃ​បាតុភូត​ El Nino និងបាតុភូត ឌីប៉ូលមហាសមុទ្រឥណ្ឌា (IOD)។ ស្ថានភាពអាកាសធាតុទាំងនេះត្រូវបានព្យាករណ៍ថា នឹងអូសបន្លាយ​រដូវប្រាំង ធ្វើឱ្យអាកាសធាតុកាន់តែក្តៅ និងស្ងួត ដោយបង្កើនហានិភ័យនៃភ្លើងឆេះព្រៃនៅទូទាំងតំបន់៕