សកម្មភាពនេះគឺសំដៅ ឧទ្ទេសនាមនូវបេតិកភណ្ឌវប្បធម៌ ឯកសារនិងរូបថតស្តីពី Thanh Nam បុរាណ ដែល បច្ចុប្បន្នគឺទីក្រុង Nam Dinh។ តាមនោះ រួមចំណែកអភិរក្សនិងពង្រីកនូវតម្លៃបេតិក ភណ្ឌវប្បធម៌ និងអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្ត Nam Dinh។

ការសម្តែងសិល្បៈនៅក្នុងផ្សារអំណរឆ្នាំថ្មី

មកទស្សនាផ្សារអំណរឆ្នាំថ្មីនេះ ប្រជាជននិងភ្ញៀវទេសចរ នឹងបានឃើញឃ្លាំង ឯកសារ រូបថតសម្បូរបែបនិងរស់រវើក ស្តីពីជីវភាពរស់នៅ សំណង់វប្បធម៌ ប្រវត្តិសាស្ត្រ របស់តំបន់ Thanh Nam បុរាណ។ ក្រៅពីនោះ ភ្ញៀវទេសចរនឹងមានឱ កាសស្វែងយល់អំពីសិល្បៈរាំតុក្កតាទឹក ទស្សនាការច្រៀងចម្រៀង Tru និងបរិភាគ ម្ហូបអាហារដ៏វិសេសវិសាលរបស់តំបន់នានាក្នុងខេត្ត Nam Dinh ផងដែរ៕