នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន (រូបថត៖ chinhphu.vn)

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកទី២នៅវៀតណាមក្នុងរង្វង់១ឆ្នាំ កន្លងទៅរបស់សម្ដេច តេជោ ហ៊ុន សែន ក្រោយពីកម្ពុជាបានបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៦នាខែកញ្ញាឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនៅវៀត ណាមរបស់នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងវៀត ណាមនិងកម្ពុជាបន្ត មានការរីកចម្រើនយ៉ាងល្អប្រសើរ ដែលអះអាងនូវគោលនយោបាយកិច្ចការ បរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយមរបស់វៀតណាម ដែលក្នុងនោះផ្ដល់ អាទិភាពដល់ការថែរក្សា ពូនជ្រុំនិងអភិវឌ្ឍទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងដ៏ ល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកប ដោយចីរភាពនិងយូរអង្វែងជាមួយកម្ពុជា។ ដំណើរទស្សនកិច្ចលើកនេះក៏សំដៅ បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិ បតិ្តការព្រំដែន រវាងប្រទេសទាំងពីរផងដែរ៕