![]() |
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា សន្និសីទនេះគឺសំដៅពិភាក្សាអំពីដំណោះស្រាយនានាដើម្បី អភិវឌ្ឍន៍ទីក្រុងហូជីមិញអោយកាន់តែខ្លាំងក្លាបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីក៏បាន អោយដឹងថា ទោះបីជាទីក្រុងហូជីមិញស្រូបយកតែ០,៦%នៃទំហំដែនដីទូទាំង ប្រទេសប៉ុណ្ណោះ ប៉ុន្តែបានរួមវិភាគទានដល់ទៅ១/៤នៃថវិកាជាតិទាំងមូល។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរួមដៃអភិវឌ្ឍន៍ទីក្រុងហូជីមិញ អោយរីកចម្រើនឈានទៅមុខស្មើទៅនឹងទីក្រុងដទៃនៃទ្វីបអាស៊ី។ នាពេលខាងមុខ ទីក្រុង ហូជីមិញត្រូវជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់ គ្រងរដ្ឋ ព្រមទាំងខិតខំប្រឹងប្រែងសម្រេចបាននូវកំណើនពី៨,៣ទៅ៨,៥%ក្នុង ឆ្នាំ២០១៩។ ទន្ទឹមនឹងនោះ បន្តអនុវត្តន៍កម្មវិធីលោតផ្លោះទាំង៧របស់ទីក្រុងនិង គម្រោងកសាងទីក្រុងហូជីមិញអោយក្លាយទៅជាទីក្រុងឆ្លាតវៃផងដែរ៕

