លោក Nguyen Van Tai អគ្គនាយកនៃអគ្គនាយកដ្ឋាន បរិស្ថានវៀតណាម (រូបថត៖ baotainguyen moitruong.vn) |
នាបច្ចុប្បន្ននេះ វៀតណាមមានតំបន់ឋបនីយជីវមណ្ឌលចំនួន ៩ កន្លែង ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ (UNESCO) ក្នុងនោះមានតំបន់ចំនួន ៦ ជាតំបន់ជាប់ឆ្នេរ សមុទ្រ និងកោះសមុទ្រ ហើយតំបន់ចំនួន ៣ ទៀតគឺជាព្រៃឈើលើដីគោកនិងតំបន់ដីលិចទឹកផងដែរ។ លោក Nguyen Van Tai អគ្គនាយកនៃអគ្គនាយកដ្ឋាន បរិស្ថានវៀតណាមបានមានប្រសាសន៍ថា៖
« គម្រោងនេះមានគោលបំណងជួយគាំទ្រនិងសុក្រឹត្យផ្នែកច្បាប់សម្រាប់ការការពារនិងការគ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌល ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌលចំនួន ៣ រួមមាន Dong Nai - Cu Lao Cham-Hoi An និង Tay Nghe An ។ តាមរយៈការបង្កើនសមត្ថភាព និងការគាំទ្រវិធីសាស្រ្តគ្រប់គ្រងធនធានចម្រុះ ព្រមទាំងជួយស្តារនិងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិក៏ដូចជាគ្រប់គ្រងនិងអភិរក្ស ជីវៈចម្រុះឲ្យបានល្អថែមទៀតផងដែរ»៕

