![]() |
អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានឯកភាពចាត់ទុកថា៖ ការធ្វើសង្គមភាវូបនីយកម្មនូវប្រភពកម្លាំងចលករក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ជាពិសេសគឺនៅក្នុងស្ថានភាពថវិការដែលមានកំណត់ គឺជាគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើ ស្មារតី បើកចំហដាក់ដេញថ្លៃដើម្បី ជ្រើសរើសយកអង្គភាពផ្គត់ផ្គង់បច្ចវិទ្យាប្រកបដោយតម្លាភាពជូនប្រជាជន និងសហគ្រាសក្នុងការធ្វើចរាចរណ៍ និងរក្សាការសម្ងាត់ព័ត៌មានរបស់អ្នកប្រើប្រាស់ផងដែរ៕

