រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry (រូបថត៖ CNN)

ភាគីទាំង២បានសង្កត់ធ្ងន់ទៅលើសាមគ្គីភាពរបស់ប្រទេសអារ៉ាប់ទាំងអស់ចំពោះមុខការសាក ល្បង នាបច្ចុប្បន្ន ជាពិសេសគឺលទ្ធិភេរវកម្មនិងជ្រុលនិយម ព្រមទាំង អះអាងនូវការប្ដេជ្ញាចិត្តរួមរបស់ប្រទេសទាំង២ក្នុងការរក្សាសន្តិភាពក្នុងតំបន់។ ភាគីទាំង២ឯកភាពថា ស្ថិរភាពរបស់អេហ្ស៊ីបនិងអារ៉ាប់ប៊ីសាអូឌីតមានអត្ថន័យ សំខាន់ចំពោះសន្តិសុខរបស់ប្រទេសអារ៉ាប់ទាំងឡាយ។

ក្រោយពីជំនួបជាមួយព្រះអង្គម្ចាស់ Mohamed រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Shoukry បានជួបចរចាជាមួយសមភាគីអារ៉ាប់ប៊ីសាអូឌីតលោក Adel Al-Jubeir អំពីភាពតានតឹងខាងការទូតរវាងក្រុមប្រទេសឈូងសមុទ្រពែក្សទាំង៤ ជាមួយកាតានិងការខំប្រឹងប្រែងបង្រួបបង្រួមភាគីប្រឆាំងនានានៅស៊ីរីមុននឹងកិច្ចចរចារនៅទីក្រុងហ្សឺណែវសម្របសម្រួលដោយអ.ស.បផងដែរ៕