អេស្ប៉ាញកាត់ក្តីអ្នកនយោបាយតំបន់ Catalonia ចំនួន ១៣ នាក់

នាថ្ងៃទី ២៣ មិនា តុលាការកំពូលអេស្ប៉ាញបានសម្រេចនឹងកាត់ក្តី អ្នកនយោបាយដែលគាំទ្រការបំបែកខ្លួននិយមចំនួន ១៣ នាក់នៅតំបន់ Catalonia ពីបទប៉ះបោរ ប្រឆាំងជំទាស់រដ្ឋអំណាចដែលការកាត់ទោសអាចឡើងដល់ ២៥ ឆ្នាំដាក់ពន្ធនាគារ។ ក្នុងអ្នកនយោបាយទាំងនេះមានអតីតទេសាភិបាលតំបន់ Catalonia លោក Carles Puigdemont និង លោក Jordi Sanchez។ ចៅក្រមតុលាការកំពូលអេស្ប៉ាញ លោក Pablo Llarena បានចោទប្រកាន់ លោក Puigdemont ពីបទ រៀបចំខុសច្បាប់ការបោះប្រជាមតិស្តីអំពីឯករាជ្យនៃតំបន់នេះនាខែតុលាឆ្នាំ ២០១៧ ដោយមិនអើពើដល់បទហាមឃាត់ពីរដ្ឋអំណាច កណ្ដាលនៅ Madrid និង «បណ្ដាលឲ្យឡើងអំពើហឹង្សា»។ មានអ្នកនយោបាយ នៃតំបន់ Catalonia ទាំង ២៥ នាក់នឹងត្រូវបានជំនុំជំរះលើកនេះ៕