![]() |
បណ្ដារដ្ឋអាជ្ញាអេស្ប៉ាញបានផ្ញើឯកសារនិងព័ត៌មានចាំបាច់ដល់ស្ថាប័ន សមត្ថកិច្ចអាល្លឺម៉ង់ដែលគេសង្ឃឹមថា បន្ទាប់ពីវាយតំលៃឯកសារទាំងនេះ តុលាការអាល្លឺម៉ង់នឹងគាំទ្រសំណូមពរធ្វើបត្យាប័ន្ធអតីតអភិបាលតំបន់ Catalonia លោក Carles Puigdemont ពីបទបង្កចលាចល។ នាថ្ងៃទី ១៣ មេសា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌អេស្ប៉ាញ លោក Rafael Catala បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រី នៃប្រទេសទាំងពីរបានជួបធ្វើការនៅស្ថាប័នគត្តិយុត្តិរបស់សហភាពអឺរ៉ុបប្រចាំនៅ ទីក្រុងឡាអេរ (ហូឡង់) ដើម្បីពិភាក្សាអំពីបញ្ហានេះ៕

