ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ qdnd.vn) |
លោកស្រីឯកអគ្គរាជទូត Elsbeth Akkerman បានសម្ដែងនូវការគាំទ្រដល់កម្មវិធី ផ្លាស់ប្ដូរថាមពលបៃតងរបស់វៀតណាម ហើយសង្ឃឹមថា អគ្គីសនីដើរដោយកម្លាំង ខ្យល់នៅនាយសមុទ្រគួរតែដើរតួនាទីសំខាន់ក្នុងកម្មវិធីនោះ។ ហូឡង់ត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការស្រាវជ្រាវ ចែករំលែក បទពិសោធន៍និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញ។
ចំណែក លោកអនុរដ្ឋមន្រ្តី Dang Hoang An បានវាយតម្លៃខ្ពស់ចំពោះការ យកចិត្តទុកដាក់និងមានគោលបំណងចង់សហប្រតិបត្តិការ ជួយឧបត្ថម្ភរបស់ហូឡង់ចំពោះ វៀតណាម ព្រមទាំងបញ្ជាក់ផងដែរថា ហូឡង់ជានិច្ចកាលជាដៃគូសហប្រតិបត្តិការដ៏ សំខាន់របស់វៀតណាម៕

