នៅក្នុងលិខិត១២ទំព័រដែលផ្ញើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Guterres បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវដាក់ពង្រាយកងកម្លាំងចម្រុះជាតិ នៅខាងក្រៅអង្គការសហប្រជាជាតិទៅកាន់ប្រទេសហៃទី។ បើតាមលោក ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខដ៏ស្មុគ Ariel Henry បានដាស់តឿនម្តងហើយម្តងទៀតឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ដើម្បីគាំទ្រដល់កងកម្លាំងប៉ូលីសក្នុងតំបន់ ខណៈដែលក្រុមប្រដាប់អាវុធបានគ្រប់គ្រង ៨០% នៃរដ្ឋធានី Port-au-Prince ប្រទេសហៃទី។ ក្រុមទាំងនេះតែងតែបង្កការភ័យខ្លាចដល់ប្រជាជនដោយការចាប់ជំរិត និងការប្លន់ប្រដាប់អាវុធ៕