អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖Kyodo)

ការអត្ថាធិប្បាយរបស់ប្រមុខ UN ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាជាមួយអ្នកសារព័ត៌មាន ក្នុងពិធីរំលឹកទិវាសន្តិភាពនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុន សំដៅរំលឹកដល់ព្រឹត្តិការណ៍ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងនេះ កាលពីឆ្នាំ ១៩៤៥។

កាលពីមួយសប្តាហ៍មុន លោក Antonio Guterres ក៏បានព្រមានថា ពិភពលោកត្រូវប្រឈមមុខនឹង "ហានិភ័យនុយក្លេអ៊ែរដែលមិនធ្លាប់មាន ចាប់តាំងពីដំណាក់កាលកំពូលនៃសង្គ្រាមត្រជាក់" ហើយ "ប្រសិនជាមានការយល់ច្រឡំនិងការគណនាខុសកើតឡើង នឹងនាំមកនូវការបំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរ"៕