![]() |
អគ្គលេខាធិការអង្គការសហប្រជាជាតិសង្កត់ធ្ងន់លើតួនាទីនៃការទប់ស្កាត់ជម្លោះនិងការសម្រុះសម្រួល
(VOVWORLD) - នាថ្ងៃទី ១២ ខែមិថុនា ថ្លែងនៅក្នុងសម័យពិគ្រោះយោបល់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថាការទប់ស្កាត់ជម្លោះនិងការសម្រុះសម្រួលគ្នាគឺជាឧបករណ៍ដ៏សំខាន់បំផុតដើម្បីកាត់បន្ថយការខូចខាតសំរាប់មនុស្ស ព្រមទាំងអះអាងថាប្រសិនបើមានសកម្មភាពយ៉ាងឆាប់រហ័សនិងឯកភាពគ្នានោះ ពិភពលោកអាចទប់ស្កាត់ប្រកបដោយជោគជ័យនូវវិបត្ដិទាំងឡាយដោយមិនធ្វើឲ្យវាកាន់តែកើនឡើងហើយសង្គ្រោះអាយុជីវិតមនុស្សនិងកាត់បន្ថយការខូចខាតជាច្រើនផងដែរ។

