លោក Mark Camey ធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) (រូបថត៖ AFP/TTXVN)

សេចក្តីជូនដំណឹងពីការិយាល័យសារព័ត៌មានអគ្គលេខាធិការអង្គការសហប្រជាជាតិបានអោយដឹងថា លោក Mark Carney មានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីសកម្មភាពប្រកបដោយមហិច្ឆតាលើការប្រែប្រួលអាកាសធាតុ ជាពិសេសយកចិត្តទុកដាក់លើគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសសំដៅដាក់កំហិតការកើនឡើងនៃសីតុណ្ហភាពពិភពលោកធ្លាក់ចុះក្រោម ១,៥ អង្សាសេ។

បច្ចុប្បន្ននោះ លោក Mark Camey កាន់តំណែងជាទេសាភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) ដែលនឹងចប់អាណត្តិនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ។ លោកប្រសូត្រឡើងនៅកាណាដាក្នុងឆ្នាំ ១៩៦៥ និងមានសញ្ជាតិចំនួន ៣ រួមមានកាណាដា អង់គ្លេសនិងអៀរឡង់៕