អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

លោក Antonio Guterres បានអំពាវនាវឲ្យបណ្តាភាគីនានានៅអេត្យូពីអត់ធ្មត់និងទប់ស្កាត់រាល់អំពើហឹង្សា ក៏ដូចជាបញ្ចៀសពីសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៃប្រទេសអាហ្វ្រិកនេះ។ សារពោលខាងនេះត្រូវបានចេញផ្សាយនាថ្ងៃទី២២ ខែមិថុនា ក្នុងបរិបទដែលប្រធានអភិបាលខេត្ត Amhara ភាគខាងជើងនៃរដ្ឋធានី Addis Ababa លោក Ambachew Mekonnen និងទីប្រឹក្សាជាន់ខ្ពស់របស់លោកត្រូវបានបាញ់សម្លាប់។ នាថ្ងៃដដែលនេះ ប្រធានសេនាធិការកងទ័ពប្រទេសនេះលោក Seare Mekonnen និងមន្រ្តីម្នាក់ទៀត្តក៏ត្រូវបានសម្លាប់ក្នុងការធ្វើរដ្ឋប្រហារបរាជ័យមួយផងដែរ៕