អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres

លោក Antonio Guterres បានព្រមានថាបើពិភពលោកមិនកាត់បន្ថយបរិមាណបំភាយ ឧស្ម័នផ្ទះ កញ្ចក់ទេនោះគឺដល់ ឆ្នាំ២០២០ អាចបណ្តាលឲ្យភាពពិបាកក្នុងការរក្សាកំរិតសី តុណ្ហភាពសកលលោកក្រោម ១,៥ អង្សារសេ នោះឡើយ។ ថ្នាក់ដឹកនាំ អ.ស.ប បានឲ្យដឹងថារដ្ឋាភិបាលនៃបណ្តាប្រទេស ចូលរួមចុះហត្ថលេខាលើឯកសារនេះ ទើបតែអនុវត្តការកាត់បន្ថយរត្រឹម ១/៣ បរិមាណឧស្ម័នបំភាយចាំបាច់ប៉ុណ្ណោះ ទេ។

លោក Antonio Guterres បានដាស់តឿនរដ្ឋាភិបាលនានាគប្បីអនុវត្តគោល នយោបាយដ៏រឹងមាំថែមទៀតក្នុងកិច្ចការពារបរិស្ថាន ព្រមទាំងអំពាវនាវបណ្តា ប្រទេសបង្កើនវិនិយោគ និងលើកកំពស់ប្រសិទ្ធភាពប្រើប្រាស់ថាមពល អនុវត្ត បច្ចេកវិទ្យាប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងអាគារនានាផងដែរ៕