![]() |
នារសៀលថ្ងៃទី១២វិច្ឆិកា ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្សនិងជាប្រ ធានរដ្ឋចិនលោក Xi Jinping បានរៀបចំយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋតាម ពិធីការសម្រាប់ទទួលប្រមុខរដ្ឋ។
បន្ទាប់ពីពិធីទទួល អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញ ជួបចរចារជាមួយលោក Xi Jinping។ យោងតាមលោក Nguyen Phu Trong ដំណើរទស្សនកិច្ចនេះបានអះអាងនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋចិន ក្នុង ការពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម ចិន ជាការគូសសញ្ញាសំខាន់ បើក ចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី នាំទំនាក់ទំនងដៃគូសហប្រ តិបត្តិការលើគ្រប់វិស័យវៀតណាម ចិនកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ក្នុងតំបន់និងលើពិភពលោក៕

